ឧទ្ទិសចំពោះវិញ្ញណក្ខ័ន្ធ ជា-ស៊ ផាណ្ណាជនន្ទ
ខែធ្នូ 5, 2007, 9:17 ព្រឹក
Filed under: បញ្ហាសង្គម

 ឧទ្ទិសចំពោះវិញ្ញាណក្ខ័ន្ធទារក ជា-ស៊ ផាណ្ណាជនន្ទ

(១៥ វិច្ឆិកា ២០០៦-១៩ វិច្ឆិកា ២០០៧)

 

resize-of-phana1.jpg

បុគ្គលិកអង្គការអ៊ីនថឺញូស៍ និងគ្រួសារIMMF សូមចូលរួមរំលែកទុក្ខជាមួយអ្នកកាសែត ឈ្មោះ ជា គិមសាន និងគ្រួសាររបស់លោក ដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់ ឈ្មោះ ជា-ស៊ ផាណ្ណាជនន្ទ និងក្មួយស្រីអាយុបួនឆ្នាំម្នាក់ឈ្មោះ ដេត យ៉ារីហ្សា នៅក្នុងគ្រោះថ្នាក់ចរាចរមួយនៅខែត្រកំពង់ចាមកាលពីពេលថ្មីៗនេះ។ យើងបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ ផាណ្ណាជនន្ទ និង យ៉ារីហ្សា បានទៅកើតក្នុងសុខតិភព។

Advertisements


មាសខ្មៅ
ខែតុលា 17, 2007, 4:57 ព្រឹក
Filed under: កំណាព្យ

កំណាព្យ បទកាកគតិ

មាសខ្មៅ

 

ដោយ មឿន ឈានណារិទ្ធ

 

    មាសអើយមាសខ្មៅ      មាសនៅកប់ជ្រៅ      ក្នុងសមុទ្ទខ្មែរ

    បរទេសជិតឆ្ងាយ            ចង់បានឥតល្ហែ            មាសខ្មៅមាសខ្មែរ

                                    ដំណែលដូនតា។

    មាសអើយមាសខ្មៅ       មាសជាប្រេងឆៅ         ច្រើនឥតឧបមា

    នឹងផ្តល់ចំណូល             រាប់កោដិដុល្លា              ឲ្យជនខេមរា

                                    ស្តារសេដ្ឋកិច្ចជាតិ។

    មាសអើយមាសខ្មៅ     នឹងប្រើសំដៅ                ជួយសន្តានញាតិ

    ឲ្យលែងក្រីក្រ                  ពឹងអន្តរជាតិ             ឈប់ស្ពាយសំពៀត

                                    សុំទានអ្នកណា។

    មាសអើយមាសខ្មៅ      អំណឹះតទៅ             ខ្មែរលែងខ្លោចផ្សា

    មាសខ្មៅជួយខ្មែរ           បានបរិភោក្តា               មានស្បៀងអាហារ

                                    បរិក្ខាលែងខ្វះ។

    មាសអើយមាសខ្មៅ      មាសជួយកូនចៅ      សង់សាលាផ្ទះ

    សង់មន្ទីរពេទ្យ                ផ្លូវថ្នល់ស្អេកស្កះ       កូនខ្មែរក្មេងចាស់

                                    ប្រាសចាកទុក្ខា។

    ប៉ុន្តែមាសខ្មៅ                 ខ្មែររែងហ្មងសៅ         នៅក្នុងឱរា

    ខ្លាចមាសខ្មៅខ្មែរ           ប្រែបណ្តាសា            ឲ្យជោគវាសនា

                                    ខ្មែរត្រូវអន្តរាយ។

    ដូច្នេះមាសខ្មៅ           សូមដង្ហោយហៅ         អ្នកធំទាំងឡាយ

    ឲ្យចេះបែងចែក             ចំណូលចំណាយ         ឲ្យខ្មែរគ្រប់កាយ

                                   សប្បាយរីករាយ។

                                            ភ្នំពេញ, ថ្ងៃទី៩ ឧសភា ២០០៧



សម្រង់សម្តីល្បីៗអំពីសេរីភាពបញ្ចោញមតិ
ខែតុលា 7, 2007, 8:55 ព្រឹក
Filed under: សម្រង់សម្តីល្បីៗ

សម្រង់សម្តីល្បីៗ

ស្តីអំពីសេរីភាពក្នុងការបញ្ចោញមតិ

 

Famous Quotations on Freedom of Speech

ដកស្រង់ និងបកប្រែពីប្រក្រតីទិនវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយមានការអនុញ្ញាតពីអង្គការ វេទិកាសេរីភាព

 

Excerpt from the First Amendment Calendars with Permission from the Freedom Forum

————-

1-“THE basis of our government being the opinion of the people, the very first object should be to keep that right; and were it left to me to decide whether we should have a government without newspapers, or newspapers without government, I should not hesitate for a moment to prefer the latter. But I should mean that every man should receive those papers, and be capable of reading them.”

– Thomas Jefferson, 3rd U.S. president

«មូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលរបស់យើង គឺមតិរបស់ប្រជាពលរដ្ឋ ដែលជាកម្មវត្ថុទីមួយដែល យើង ត្រូវរក្សាឱ្យបាននូវសិទ្ធិនេះ ហើយប្រសិនបើគេឱ្យខ្ញុំសម្រេចចិត្ត ថាតើយើងគួរតែយក រដ្ឋាភិបាលដោយគ្មានកាសែត ឬក៏យកកាសែតដោយគ្មានរដ្ឋាភិបាលនោះ ខ្ញុំនឹងមិនស្ទាក់ ស្ទើរបន្តិចណាទេថា ខ្ញុំពេញ្ញចិត្តជម្រើសទីពីរជាង។ ប៉ុន្តែ ខ្ញុំក៏គួរបញ្ជាក់ផងដែរថាពលរដ្ឋ គ្រប់រូបគួរតែទទួលបានកាសែតទាំងនោះ ហើយអាចអានវារួចទៀតផង។»

                        ថូម៉ាស ចិហ្វហ្វឺសិន ប្រធានាធិបតីទី៣ សហរដ្ឋអាមេរិក

2- “Injustice anywhere is a threat to justice everywhere.”

                        – Martin Luther King Jr., US Civil Rights Leader, 1963

«ភាពអយុត្តិធម៌នៅទីណាក៏ដោយ គឺជាការគំរាមកំហែងចំពោះភាពយុត្តិធម៌ នៅគ្រប់ទីកន្លែង ទាំងអស់។»

                    ម៉ាធីន លូដឺ ឃីង មេដឹកនាំចលនាទាមទារសិទ្ធិស៊ីវិល ១៩៦៣ បន្ត​ការ​អាន



បណ្តាំប្រេត
ខែតុលា 5, 2007, 12:47 ព្រឹក
Filed under: កំណាព្យ

កំណាព្យ បទពាក្យ ៧

បណ្តាំប្រេត

 

ដោយ មឿន ឈានណារិទ្ធ

                អនិច្ចារូបខ្ញុំកើតជាប្រេត                 ពោះបាក់គ្រហែតធ្មេញគ្រហុប

                ក្រហល់ក្រហាយកាយគ្មានឈប់់     វេទនាលើសលប់ក្នុងអវចី ។

                ស៊ីខ្ទុះស៊ីឈាមបៀមលាមក            ស៊ីតែគំរក់អាសោចក្រៃ

                ហែកសាច់គ្នាឯងគ្មានប្រណី           ក្បាលសំយុងដីដាំចុះក្រោម ។

                នេះហើយផលកម្មតាមផ្តន្ទា            ព្រោះពៀរវេរាតាមប្រលោម

                ប្រលែងប្រល័យក្ស័យរូបឆោម         រស់នៅឋានក្រោមគ្រាំគ្រាក្រៃ ។

                ទើបតែឥឡូវរដូវភ្ជុំ                        យមរាជលែងឃុំមានសេរី

                ដើររើសបាយបិណ្ឌនៅលើដី           គេបោះឱ្យឆីឆ្អែតអាត្មា ។

                កាលពេលរស់នៅមិនសូវជឿ          បុណ្យបាបជំនឿពុទ្ធសាសនា

                គិតតែលួចជាតិចាយហ៉ឺហា            លុះរងទុក្ខាទើបភ្ញាក់ខ្លួន ។

                ឱមិត្តបងប្អួនកូនចៅអើយ              អ្នកកុំធ្វើឡើយណាមាសស្ងួន

                រឿងកិបកេងជាតិគិតតែខ្លួន           នាំគេគុំគួនជេរផ្តាសា ។

                បើសិនសាងបាបដូចរូបខ្ញុំ             នឹងនាំទុក្ខធំដល់កាយា

                ធ្លាក់ទៅនរករស់ខ្លោចផ្សា             មិនដឹងថ្ងៃណាទើបអស់កម្ម ។

                                                              ភ្នំពេញ ថ្ងៃទី២៨ កញ្ញា ២០០៥



មន្ត្រីជាន់ខ្ពស់ប្រើអំពើពុករលួយដើម្បីអប់រំកូន
ខែតុលា 4, 2007, 4:37 ព្រឹក
Filed under: អំពើពុករលួយ

ទស្សនៈ

មន្ត្រីជាន់ខ្ពស់ប្រើប្រាស់អំពើពុករលួយដើម្បីអប់រំកូន ហើយឥតខ្វល់ដល់សាលារៀនរដ្ឋ

ដោយ មឿន ឈានណារិទ្ធ

 

 

        វាជាការឈ្លាសវៃមួយរបស់ស្ថានទូតចក្រភពអង់គ្លេស ក្នុងការតម្រូវឱ្យនិស្សិតដែល ដាក់ពាក្យសុំអាហារូបករណ៍ Chevening របស់ខ្លួន ប្រកាសថាតើគេមានញាតិសន្តាន ជិតស្និទនៅក្នុងរដ្ឋាភិបាល ឬក៏អត់នោះ។ នេះជាវិធានការជាយុទ្ធសាស្ត្រមួយ ដើម្បីបំបាត់ នូវអំពើពុករលួយក្នុង វិស័យអប់រំតាមរូបភាពបក្ខពួកនិយម។

        វាក៏មានសារសំខាន់ស្មើគ្នាដែរចំពោះស្ថាប័នអប់រំអន្តរជាតិ ក្នុងការពិនិត្យពិច័យទៅលើ ប្រភពនៃថ្លៃឈ្លួលការសិក្សាដែលមន្ត្រី និងពួកឈ្មួញកម្ពុជាបង់ឱ្យកូនរបស់ខ្លួន ដើម្បីទទួល  បាននូវការសិក្សាលំដាប់អន្តរជាតិដ៏ល្អប្រសើរនោះ។ បន្ត​ការ​អាន



ភ័ក្រ្តអើយ!!
ខែតុលា 2, 2007, 4:42 ព្រឹក
Filed under: កំណាព្យ

កំណាព្យបទពាក្យ៧

ភ័ក្រ្តអើយ!!

resize-of-1.jpg

        

            ភ័ក្រ្តអើយធ្លាប់តែស្រស់ប៉ប្រឹម          ភ័ក្រ្តស្រីញញឹមមូលដូចខែ

            ភ័ក្រ្តស្រស់ជាប់ថ្មចម្លាក់ខ្មែរ                 តើភ័ក្រ្តស្រីស្នេហ៍បាត់ទៅណា?

            ភ័ក្រ្តស្រីធ្លាប់តែញញឹមជាប់                 តែភ័ក្រ្តឥតភ័ព្វអត់វាសនា

            ញញឹមអង្វរសូមមេត្តា                          តើបានអ្នកណាគេប្រណី?

            តើអ្នកណាអើយឃោរឃៅម្ល៉េះ            ដាប់គាស់ប្រឡេះយកភ័ក្រ្តស្រី

            ភ័ក្រ្តធ្លាប់តំណាងភាពល្បាញល្បី        ថ្ងៃនេះភ័ក្រ្តស្រីបាត់ទៅហើយ។

            នៅសល់តែខ្លួនឈរស្ងៀមស្ងាត់         ព្រលឹងខ្ចាយខ្ចាត់ឆ្ងាយឥតត្រើយ

            អតីតកាលស្លាប់បាត់ហើយ                 អនាគតអើយយ៉ាងណាទៅ?

ដោយ ខៀវ ណាវី

(លោក ខៀវ ណាវី គឺជានិពន្ធនាយកកាសែតកម្ពុជាថ្មី។ ម៉ាយឃែមបូឌាញូស៍ បានទទួលការអនុញាតពីអ្នកនិពន្ធ ដើម្បីចុះផ្សាយកំណាព្យនេះឡើងវិញ។)



អង្គការសហប្រជាជាតិ ត្រូវជួយប្រជាជាតិដទៃទៀត
ខែតុលា 2, 2007, 2:31 ព្រឹក
Filed under: កិច្ចការអន្តរជាតិ

ទស្សនៈ

សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មានបុព្វហេតុដើម្បីជួយប្រជាជាតិដទៃទៀត

 

ដោយ មឿន ឈានណារិទ្ធ

 

        ខ្ញុំមានសេចក្តីរីករាយ ដោយឮដំណឹងថាអង្គការសហប្រជាជាតិបានរកឃើញមេខ្លោង នៅពីក្រោយការធ្វើឃាតលោក រ៉ាហ៊្វីក ហារីរី ដែលជានាយករដ្ឋមន្ត្រី លីបង់ កាលពីថ្ងៃទី១៤ កន្លងមក ប៉ុន្តែខ្ញុំមានសេចក្តីក្រៀមក្រំដែលថាប្រទេសផ្សេងមួយមានជាប់ពាក់ព័ន្ធនៅក្នុង ការធ្វើឃាតនេះ (អត្ថបទចុះផ្សាយ ថ្ងៃទី ២២ ខែតុលា ទំព័រ២ មានចំណងជើងថា “របាយ ការណ៍អង្គការសហប្រជាជាតិៈ ស៊ីរីជាប់ពាក់ព័ន្ធនឹងការធ្វើឃាតហារីរី )

        ខ្ញុំសង្ឃឹមថា     នៅទីបីញ្ចប់អង្គការសហប្រជាជាតិនឹងរកយុត្តិធម៌ជូននាយករដ្ឋមន្ត្រី      លីបង់ និងមនុស្សជាច្រើននាក់ទៀត ដែលត្រូវគេសម្លាប់នៅក្នុងការដាក់គ្រាប់បែកដែលគេ ជឿថាត្រូវបានរៀបចំឡើងដោយមន្ត្រីស៊ីរី និងជនជាតិលីបង់ដែលជាដៃជើងរបស់គេ។ បន្ត​ការ​អាន