ទីក្រុងនៅកម្ពុជាកំពុងបាត់បង់អត្តសញ្ញាណខ្មែរ
ខែ កញ្ញា 20, 2007, 2:47 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ វប្បធម៌

 

ទីក្រុងនៅកម្ពុជាកំពុងបាត់បង់អត្តសញ្ញាណជាខ្មែរ

 

យ៉ាងលឿនបំផុត

ដោយ មឿន ឈានណារិទ្ធ

 

 

        ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការអានអត្ថបទស្តីអំពីជនជាតិអ៊ីតាលីជជែកគ្នា ថាតើ គួរតែមានក្រុងចិន (China Town) នៅក្នុងរដ្ឋធានីរ៉ូមដែរ ឬក៏អត់នោះ (អត្ថបទចុះផ្សាយ ថ្ងៃទី១២ មីនា ទំព័រ១៦ មានចំណងជើងថា “ពេល នៅក្នុងទីក្រុងរ៉ូម ត្រូវធ្វើតាមអ្នករស់នៅ ទីក្រុងរ៉ូម មិនមែនធ្វើតាមជនជាតិចិននោះទេ”)

        ជាការពិតណាស់ វាមិនមែនជាទិដ្ឋភាពចម្លែកនោះទេ ពេលដែលយើងឃើញក្រុងចិន   នៅតាមទីក្រុងធំៗនានា នៅទូទាំងពិភពលោកនោះ។ ប៉ុន្តែ អ្វីដែលអ្នករស់នៅទីក្រុងរ៉ូមព្រួយ បារម្ភ គឺពិតជាអ្វីដែលជនជាតិខ្មែរព្រួយបារម្ភដែរ។

        ទោះបីជាអ្នកប្រហែលជាមិនអាចរកឃើញក្រុង ដែលគេកំណត់ថាជាក្រុងចិនច្បាស់  លាស់ នៅក្នុងប្រទេសកម្ពុជាក្តី    ក្នុងរូបភាពជាច្រើន   ក្រុងជាច្រើននៅក្នុងប្រទេសនេះ បានក្លាយទៅជាក្រុងចិនទៅហើយ។    អ្នកគ្រាន់តែសម្លឹងមើលនៅជុំវិញផ្សារនៅភ្នំពេញ  សៀមរាប បាត់ដំបង ក្រុងព្រះសីហនុ កំពង់ចាម និងខេត្តជាច្រើនទៀត។ (ច្រើនទៀត…)



កសិករត្រូវការប្រព័ន្ធធារាសាស្ត្រ
ខែ កញ្ញា 20, 2007, 2:22 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កសិកម្ម

កសិករត្រូវការប្រព័ន្ធធារាសាស្ត្រ

 

ដោយ មឿន ឈានណារិទ្ធ

 

        កាលពីមុនពេលចូលឆ្នាំខ្មែរកន្លងមក ដោយចៃដន្យ ខ្ញុំបានទៅទស្សនាភូមិរបស់វៀត ណាម មួយដែលមានព្រំប្រទល់ជាប់នឹងខេត្តស្វាយរៀងរបស់កម្ពុជា។

        ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញគេសង់ផ្ទះថ្មស្អាតៗជាច្រើន នៅក្បែរវាលស្រែ ពណ៌បៃតងខ្ចី។   ទិដ្ឋភាពនេះ   ប្រាប់ឱ្យយើងដឹងថាកសិករដែលជាម្ចាស់ផ្ទះទាំងនោះ មាន ជីវភាពប្រសើរជាងកសិករខ្មែរ ដែលនៅជាប់ព្រំប្រទល់គ្នានោះឆ្ងាយណាស់។

        យើងអាចតាមដានអាថ៌កំបាំងនៅពីក្រោយជោគជ័យរបស់កសិករវៀតណាមទាំងនោះ ដោយងាយបំផុត។ នោះគឺបណ្តាលមកពីពួកគេសម្បូរទឹកល(លើសលប់)នេះឯង ដែលធ្វើ ឱ្យអ្វីៗលូតលាស់បែបនេះ។ (ច្រើនទៀត…)



លួចជាតិ លួចទុក្ខ
ខែ កញ្ញា 18, 2007, 10:41 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

កំណាព្យ បទជាប់ទង

លួចជាតិ លួចទុក្ខ

ដោយ មឿន ឈានណារិទ្ធ

ពាក្យថាលោភ ល្មោភចង់បាន ស្មានមិនត្រូវ

មនុស្សឥឡូវ ​ ទៅជាវក់ ឈ្លក់វង្វេង។

ចង់បានទ្រព្យ ផ្គាប់ចិន្តា អាត្មាឯង

ស្រីស្រាល្បែង តែងប្រព្រឹត្ត ព្រឹកថ្ងៃយប់ ។

លុយមានចាយ បាយមានស៊ី ស៊ីមិនឈប់់

សោះនឹងគ្រប់ ឈប់លួចទៀត ជាតិក្រក្រី។

ផ្ទះមាននៅ នៅគ្រប់ផ្ទះ ផ្ទះថ្លៃៗ

គួរលកលៃ ឆីប៉ុណ្ណេះ ប្រេះពោះហើយ ។

ឡានមានច្រើន ច្រើនរាប់ឡូ ដូរមិនស្បើយ

មិនគួរឡើយ សោយអីទៀត ជាតិស្លាប់ហើយ។

កើតមួយជាតិ ធាតុមួយចាន ស្មានជាតិក្រោយ

លួចជាតិហើយ ដោយទាំងទ្រព្យ ជាប់តាមប្រាណ ។

តែតាមពិត គិតឱ្យជាក់ អ្នកមិនបាន

នាំលុយឡាន បានពីលួច រួចយកទៅ។

មានតែត្រូវ ទៅនរក ភ្នក់ភ្លើងក្តៅ

ឋានក្រោមជ្រៅ ហៅមិនឮ ឈឹរីងរៃ ។

សល់តែឈ្មោះ យសអាសោច ខ្លោចផ្សាក្រៃ

ឋានអវិចី អ្វីមិនស្គាល់ ស្គាល់តែទុក្ខ។

បើអញ្ចឹង ប្រឹងខ្មីឃ្មាត ឆ្លៀតសាងសុខ

ចង់ផុតទុក្ខ ទុក្ខសព្វគ្រប់ឈប់លួចជាតិ។

កែសម្រួលថ្មី ថ្ងៃទី១៣ សីហា ២០០៧



អំនួតអ្នកក្រ
ខែ កញ្ញា 14, 2007, 9:48 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

អំនួតអ្នកក្រ

កំណាព្យ បទព្រហ្មគីតិ

ដោយ មឿន ឈានណារិទ្ធ

ថ្ងៃទី១៩ សីហា ២០០៥

កើតមកជាអ្នកក្រ ជិវិតមិនឥតន័យ កើតមកជាអ្នកក្រ តែដេកធ្វើព្រនើយ កើតមកជាអ្នកក្រ តែគ្មានរឿងអាស្រូវ កើតមកជាអ្នកក្រ រទេះគោជួសឡាន កើតមកជាអ្នកក្រ តែចោរមិនអុកឡុក កើតមកជាអ្នកក្រ ទោះបីធ្វើការធ្ងន់ កើតមកជាអ្នកក្រ ទោះបីក្រមួយជាតិ កើតមកជាអ្នកក្រ គ្រាន់ទុកទៅជាតិក្រោយ កើតមកជាអ្នកក្រ សាសន៍ណាហ៊ានបៀនបៀត កើតមកជាអ្នកក្រ សូមស្លេះប៉ុណ្ណេះចុះ មានផលល្អច្រើនក្រាស់ក្រៃ ដូចគេស្តីថានោះឡើយ ។ គ្មានផ្ទះថ្មទេអ្នកអើយ ព្រោះគ្មានឡើយមារសត្រូវ ។ ហូបបបរនឹងឆៃប៉ូវ មកឆាឆៅនៅរំខាន ។ គ្មានឡានល្អបើកបរបាន បរទៅបានគ្រប់ភូមិស្រុក ។ គ្មានខ្សែកមាសពេជ្រទុក រកទំនុកលួចឆក់ប្លន់ ។ សុខភាពល្អមិនសូវអន់ មិនទម្រន់ប្រឹងខ្មីឃ្មាត ។ មិនវីវររឿងត្បិតត្បៀត មិនឈ្លកឆ្លៀតលួចជាតិឡើយ។ សាងសីលធម៌មិនកន្តើយ ជួយកុំឱ្យក្រម្តងទៀត។ ចិត្តស្មោះសរស្នេហាជាតិ ការពារជាតិឥតខ្លាចសោះ។ មានរឿងល្អរាប់មិនអស់ បើមានខុសជួយកែខៃ ។

 

 

 

 

 



ខែ កញ្ញា 12, 2007, 2:17 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized



អ្នកទោសបេះដូង
ខែ កញ្ញា 11, 2007, 9:28 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

                       ​អ្នកទោសបេះដូង

                             បទកាកគតិ

ឱរាត្រីស្ងាត់        វាយោបក់ផាត់       រសាត់ពីស្រែ

ដើមដូងរេរាំ        ក្រោមដួងព្រះខែ    គួរឲ្យលំហែ

                       លំហើយកាយា។

មើលទៅដើមដូង មានស្លឹកធាងច្រូង  គួរចង់ទស្សនា

អង្គុយនែបនិត្យ   ជាមួយសង្សា        សាសងស្នេហា

                       ចរចារសម្តី។

តែដើមដូងអើយ ​គឺអ្នកនេះហើយ      ឲ្យខ្ញុំទុក្ខភ័យ

ត្រូវគេរារាំង       ឃុំឃាំងយប់ថ្ងៃ      ដោយខ្លួននេះនៃ

                            លួចផ្លែដូងគេ។

នេះហើយសង្គម អ្នកក្រត្រូវយំ         ក្រៀមក្រំឥតល្ហែ

ព្រោះច្បាប់គេថ្មី  ឥតប្រណីទេ         លួចដូងដប់ផ្លែ

                             ជាប់គុកបួនឆ្នាំ។ (*)

ឱតុលាការ        គួរពិចារណា         ពេលកាត់ក្តីក្តាំ

គួរតែអាណិត    ​មិនគួរចងកម្ម        ដាក់គុកច្រើនឆ្នាំ

                            ទោសទណ្ឌតិចតួច។

លួចដូងដប់ផ្លែ   ចៅក្រមគួរតែ        កាត់ទោសបទលួច

មិនគួរផ្តន្ទា        ទោសយូរក្ររួច     ដូរពីបទលួច

                            ទៅជាបទប្លន់។ (**)

ដោយ មឿន ឈានណារិទ្ធ

(*) ច្បាប់ស្តីអំពីស្ថានទម្ងន់ទោស

(**) កាសែតរស្មីកម្ពុជា អត្ថបទ «លួចផ្លែដូងជាប់គុក៤ឆ្នាំពីបទប្លន់»



Hello world!
ខែ កញ្ញា 11, 2007, 8:43 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ Uncategorized

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!