រៀបជា សំណុំឯកសារ ក្នុង៖ វប្បធម៌
ទីក្រុងនៅកម្ពុជាកំពុងបាត់បង់អត្តសញ្ញាណជាខ្មែរ
យ៉ាងលឿនបំផុត
ដោយ មឿន ឈានណារិទ្ធ
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការអានអត្ថបទស្តីអំពីជនជាតិអ៊ីតាលីជជែកគ្នា ថាតើ គួរតែមានក្រុងចិន (China Town) នៅក្នុងរដ្ឋធានីរ៉ូមដែរ ឬក៏អត់នោះ (អត្ថបទចុះផ្សាយ ថ្ងៃទី១២ មីនា ទំព័រ១៦ មានចំណងជើងថា “ពេល នៅក្នុងទីក្រុងរ៉ូម ត្រូវធ្វើតាមអ្នករស់នៅ ទីក្រុងរ៉ូម មិនមែនធ្វើតាមជនជាតិចិននោះទេ”)។
ជាការពិតណាស់ វាមិនមែនជាទិដ្ឋភាពចម្លែកនោះទេ ពេលដែលយើងឃើញក្រុងចិន នៅតាមទីក្រុងធំៗនានា នៅទូទាំងពិភពលោកនោះ។ ប៉ុន្តែ អ្វីដែលអ្នករស់នៅទីក្រុងរ៉ូមព្រួយ បារម្ភ គឺពិតជាអ្វីដែលជនជាតិខ្មែរព្រួយបារម្ភដែរ។
ទោះបីជាអ្នកប្រហែលជាមិនអាចរកឃើញក្រុង ដែលគេកំណត់ថាជាក្រុងចិនច្បាស់ លាស់ នៅក្នុងប្រទេសកម្ពុជាក្តី ក្នុងរូបភាពជាច្រើន ក្រុងជាច្រើននៅក្នុងប្រទេសនេះ បានក្លាយទៅជាក្រុងចិនទៅហើយ។ អ្នកគ្រាន់តែសម្លឹងមើលនៅជុំវិញផ្សារនៅភ្នំពេញ សៀមរាប បាត់ដំបង ក្រុងព្រះសីហនុ កំពង់ចាម និងខេត្តជាច្រើនទៀត។ (ច្រើនទៀត…)