រៀបជា សំណុំឯកសារ ក្នុង៖ កិច្ចការអន្តរជាតិ
ទស្សនៈ
សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មានបុព្វហេតុដើម្បីជួយប្រជាជាតិដទៃទៀត
ដោយ មឿន ឈានណារិទ្ធ
ខ្ញុំមានសេចក្តីរីករាយ ដោយឮដំណឹងថាអង្គការសហប្រជាជាតិបានរកឃើញមេខ្លោង នៅពីក្រោយការធ្វើឃាតលោក រ៉ាហ៊្វីក ហារីរី ដែលជានាយករដ្ឋមន្ត្រី លីបង់ កាលពីថ្ងៃទី១៤ កន្លងមក ប៉ុន្តែខ្ញុំមានសេចក្តីក្រៀមក្រំដែលថាប្រទេសផ្សេងមួយមានជាប់ពាក់ព័ន្ធនៅក្នុង ការធ្វើឃាតនេះ (អត្ថបទចុះផ្សាយ ថ្ងៃទី ២២ ខែតុលា ទំព័រ២ មានចំណងជើងថា “របាយ ការណ៍អង្គការសហប្រជាជាតិៈ ស៊ីរីជាប់ពាក់ព័ន្ធនឹងការធ្វើឃាតហារីរី ”)។
ខ្ញុំសង្ឃឹមថា នៅទីបីញ្ចប់អង្គការសហប្រជាជាតិនឹងរកយុត្តិធម៌ជូននាយករដ្ឋមន្ត្រី លីបង់ និងមនុស្សជាច្រើននាក់ទៀត ដែលត្រូវគេសម្លាប់នៅក្នុងការដាក់គ្រាប់បែកដែលគេ ជឿថាត្រូវបានរៀបចំឡើងដោយមន្ត្រីស៊ីរី និងជនជាតិលីបង់ដែលជាដៃជើងរបស់គេ។ (ច្រើនទៀត…)
រៀបជា សំណុំឯកសារ ក្នុង៖ កិច្ចការអន្តរជាតិ
ទស្សនៈ
រដ្ឋប្រហារនៅថៃមិនមែនជាប្រផ្នូលល្អនោះឡើយ
ដោយ មឿន ឈានណារិទ្ធ
ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងមានការក្រៀមក្រំជាខ្លាំង ដោយឮដំណឹងអំពីរដ្ឋប្រហារ យោធានៅប្រទេសថៃ ដែលបានបណ្តេញនាយករដ្ឋ មន្ត្រីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងរដ្ឋាភិបាលរបស់លោកចេញពីតំណែង។
រដ្ឋប្រហារនេះ មិនគ្រាន់តែអាក្រក់សម្រាប់លទ្ធិប្រជាធិបតេយ្យ របស់ថៃនោះឡើយ។ វាក៏ជា ឧទាហរណ៍អាក្រក់មួយ សម្រាប់ប្រជាជាតិដទៃ ទៀតនៅអាស៊ី ជាពិសេសប្រទេសជិតខាង ដែលភាគច្រើនដឹកនាំដោយរដ្ឋាភិបាលកុម្មុយនីស្ត និងយោធា។ (ច្រើនទៀត…)