សម្រង់សម្តីល្បីៗអំពីសេរីភាពបញ្ចោញមតិ
ខែ តុលា 7, 2007, 8:55 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ សម្រង់សម្តីល្បីៗ

សម្រង់សម្តីល្បីៗ

ស្តីអំពីសេរីភាពក្នុងការបញ្ចោញមតិ

 

Famous Quotations on Freedom of Speech

ដកស្រង់ និងបកប្រែពីប្រក្រតីទិនវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយមានការអនុញ្ញាតពីអង្គការ វេទិកាសេរីភាព

 

Excerpt from the First Amendment Calendars with Permission from the Freedom Forum

————-

1-“THE basis of our government being the opinion of the people, the very first object should be to keep that right; and were it left to me to decide whether we should have a government without newspapers, or newspapers without government, I should not hesitate for a moment to prefer the latter. But I should mean that every man should receive those papers, and be capable of reading them.”

- Thomas Jefferson, 3rd U.S. president

«មូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលរបស់យើង គឺមតិរបស់ប្រជាពលរដ្ឋ ដែលជាកម្មវត្ថុទីមួយដែល យើង ត្រូវរក្សាឱ្យបាននូវសិទ្ធិនេះ ហើយប្រសិនបើគេឱ្យខ្ញុំសម្រេចចិត្ត ថាតើយើងគួរតែយក រដ្ឋាភិបាលដោយគ្មានកាសែត ឬក៏យកកាសែតដោយគ្មានរដ្ឋាភិបាលនោះ ខ្ញុំនឹងមិនស្ទាក់ ស្ទើរបន្តិចណាទេថា ខ្ញុំពេញ្ញចិត្តជម្រើសទីពីរជាង។ ប៉ុន្តែ ខ្ញុំក៏គួរបញ្ជាក់ផងដែរថាពលរដ្ឋ គ្រប់រូបគួរតែទទួលបានកាសែតទាំងនោះ ហើយអាចអានវារួចទៀតផង។»

                        ថូម៉ាស ចិហ្វហ្វឺសិន ប្រធានាធិបតីទី៣ សហរដ្ឋអាមេរិក

2- “Injustice anywhere is a threat to justice everywhere.”

                        – Martin Luther King Jr., US Civil Rights Leader, 1963

«ភាពអយុត្តិធម៌នៅទីណាក៏ដោយ គឺជាការគំរាមកំហែងចំពោះភាពយុត្តិធម៌ នៅគ្រប់ទីកន្លែង ទាំងអស់។»

                    ម៉ាធីន លូដឺ ឃីង មេដឹកនាំចលនាទាមទារសិទ្ធិស៊ីវិល ១៩៦៣

3- “Freedom of speech is a right to be fought for and not a blessing to be wished for.”

                        – Kofi A. Annan, Secretary General, United Nations, 1998

«សេរីភាពក្នុងការបញ្ចេញ្ញមតិ គឺជាសិទ្ធិមួយដែលយើងត្រូវ ប្រយុទ្ធដើម្បីដណ្តើមយក ហើយវា មិនមែនបានមកដោយសារការបន់ស្រន់ សុំព្រះនោះទេ។»

                    កូហ៊្វី អាណាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ១៩៩៨

4- “Four hostile newspapers are more to be feared than 1,000 bayonets.” - Napoleon Bonaparte, French Emperor, c. 1800

«កាសែតអរិភាពបួនគួរឱ្យខ្លាច ជាងចំពុះទុង១០០០ដើមទៅទៀត។»

                    ណាប៉ូលេអុង បូណាបា ព្រះចៅអធិរាជបារាំង គ្រឹស្តសករាជ ១៨០០

5- “Democracy is more stable, and people are more free, when the press is free.”

                        – Bill Clinton, 42nd U.S. president, 2000

«លទ្ធិប្រជាធិបតេយ្យកាន់តែមានស្ថេរភាព ហើយប្រជាពលរដ្ឋ កាន់តែមានសេរីភាព នៅ ពេលដែលសារពត៌មានមានសេរីភាព។»

                    ប៊ីល គ្លីនតុន ប្រធានាធិបតីទី៤២ សហរដ្ឋអាមេរិក ២០០០
6- “I rule over persons, not over opinions.”

                        – Marthad, King of Yemen, 4th Century

«ខ្ញុំគ្រាន់តែគ្រប់គ្រងលើមនុស្សតែប៉ុណ្ណោះ គឺមិនមែនគ្រប់គ្រងលើទស្សនៈរបស់គេឡើយ។»

                    ម៉ាស្សាត ព្រះរាជានៃប្រទេសយេម៉ិន សតវត្សរ៍ទី៤

7- “Books may be burned and cities may be sacked, but truth, like the yearning for freedom, lives on in the hearts of humble men.”

                        – Franklin D. Roosevelt, 32nd U.S. president, 1936

«សៀវភៅនានាអាចត្រូវគេដុតចោល ហើយទីក្រុងនានាអាចត្រូវគេបំផ្លាញ្ញ ប៉ុន្តែសច្ចភាព ដូចជាសេចក្តីប្រាថ្នាចង់បានសេរីភាពដែរ នឹងរស់នៅជានិច្ចក្នុងបេះដូងនៃប្រជាពលរដ្ឋ សាមញ្ញទាំងអស់។»

                    ហ៊្វ្រែងឃ្លីន ឌី រូសវ៉ិលធ៍ ប្រធានាធិបតីទី៣២សហរដ្ឋអាមេរិក ១៩៣៦

8- “Long experience has taught us that it is dangerous… to suppress opinions and ideas; it has further taught us that it is foolish to imagine that we can do so.”

                        – Jawaharlal Nehru, prime minister, India, 1937

«បទពិសោធន៍ដ៏យូរអង្វែងបានបង្រៀនយើងថា វាមាន គ្រោះថ្នាក់ណាស់ ក្នុងការគាបសង្កត់ ការបញ្ចោញមតិ និង គំនិត។ វាក៏បានបង្រៀនយើងបន្តទៀតថា វាជាការល្ងង់ខ្លៅបំផុត ប្រសិនបើយើងស្រមៃថាចង់ធ្វើដូច្នេះនោះ។»

                    ចាវ៉ាហាឡាល់ ណេរូ នាយករដ្ឋមន្ត្រីឥណ្ឌា ១៩៣៧

9- “A nation that is afraid to let its people judge the truth and falsehood in an open market is a nation that is afraid of its people.”

                        – John F. Kennedy, 35th U.S. president, 1962

«ប្រទេសមួយដែលភ័យខ្លាចប្រជាពលរដ្ឋរបស់ខ្លួន វិនិច្ឆ័យទៅលើសច្ចភាព និងកំហុសឆ្គង នៅលើទីផ្សារបើកចំហមួយ គឺជាប្រទេសដែលភ័យខ្លាចប្រជាពលរដ្ឋរបស់ខ្លួនឯង។»

                    ចន អិហ្វ ខិនណិឌី ប្រធានាធិបតីទី៣៥ សហរដ្ឋអាមេរិក ១៩៦២

10- “Words have weight, sound and appearance; it is only by considering these that you can write a sentence that is good to look at and good to listen to.”

                        – W. Somerset Maugham, English novelist, 1938

«រាល់ពាក្យទាំងអស់សុទ្ធតែមានទម្ងន់ សម្លេង និងរូបរាងរបស់វា ពោលគឺមានតែអ្នកត្រូវ ពិចារណាលើប្រការនេះទេ ទើបអ្នកអាចសរសេរប្រយោគមួយដែលល្អមើលនិងល្អស្តាបនោះ។»

                    ដាប់បលយូ សមម៉ឺសិធ ម៉ហ្កាម អ្នកនិពន្ធប្រលោមលោកអង់គ្លេស ១៩៣៨

11- “Wooing the press… is like an exercise roughly akin to picnicking with a tiger. You might enjoy the meal, but the tiger always eats last.”

                        – Maureen Dowd, journalist, 1994

«ការទៅចែចង់អ្នកកាសែត វាប្រហាក់ប្រហែលនឹងទៅដើរ កំសាន្តមានខ្ចប់បាយជាមួយ សត្វខ្លាអញ្ចឹង។ អ្នកអាចញ្ញ៉ាំបាយបាន ឆ្ងាញ់ហើយ ប៉ុន្តែខ្លាវាតែងតែចាំស៊ីក្រោយគេជានិច្ច។»

                    ម៉ូរីន ដោត អ្នកកាសែត ១៩៩៤

12- “When even an American ¾ who has done nothing wrong ¾ is forced by fear to shut his mind and close his mouth, then all Americans are in peril.”

                        – Harry S. Truman, 33rd U.S. president, 1950

«នៅពេលដែលជនជាតិអាមេរិកាំងសូម្បីតែម្នាក់ ដែលមិនបានធ្វើអ្វីខុសសោះនោះ ត្រូវបង្ខំ ចិត្តឈប់រិះគិតអ្វីទាំងអស់ ហើយបិទមាត់របស់ខ្លួននោះ ពេលនោះជនជាតិអាមេរិកាំងទាំងអស់ នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់មិនខាន។»

                    ហារី អេស ធ្រូម៉ិន ប្រធានាធិបតីទី៣៣ សហរដ្ឋអាមេរិក ១៩៥០

13- “I have cherished the ideal of a democratic and free society in which all persons live together in harmony and equal opportunity.”

                        – Nelson Mandela, South African president, 1964

«ខ្ញុំបានចារឹកជាប់ក្នុងចិត្ត នូវគោលគំនិតនៃសង្គមសេរី ប្រជាធិបតេយ្យដែលមនុស្សទាំង អស់រស់នៅចុះសម្រុងនឹងគ្នា និងមានឱកាសស្មើគ្នា។»

                    ណិលសិន មែនដិលឡា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ១៩៦៤

14- “Freedom of speech is of no use to a man who has nothing to say. Freedom to worship is of no use to a man who has lost his God.”

                        – Franklin D. Roosevelt, 32nd U.S. president, 1936

«សេរីភាពក្នុងការបញ្ចោញ្ញមតិ មិនមានប្រយោជន៍ចំពោះមនុស្សដែលគ្មានអ្វីនឹងនិយាយ នោះឡើយ។ សេរីភាពក្នុងការធ្វើសក្ការៈបូជា ក៏គ្មានប្រយោជន៍ចំពោះមនុស្ស ដែលបាន បាត់បង់ព្រះរបស់ខ្លួននោះដែរ។»

                    ហ៊្វ្រែងឃ្លីន ឌី រូសវ៉ិលធ៍ ប្រធានាធិបតីទី៣២ សហរដ្ឋអាមេរិក ១៩៣៦

15- “Let the people know the facts, and the country will be safe.”

                        – Abraham Lincoln, 16th U.S. president, 1861

«ត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋដឹងការពិត ពេលនោះប្រទេសយើងនឹងមានសុវត្ថិភាពមិនខាន។»

                    អាប្រាហាម លីនខុន ប្រធានាធិបតីទី១៦ សហរដ្ឋអាមេរិក ១៨៦១

16- “Knowledge will forever govern ignorance. And a people who mean to be their own governors must arm themselves with the power knowledge gives.”

                        – James Madison, 4th U.S. president, 1822

«ចំណេះដឹងនឹងគ្រប់គ្រងលើភាពល្ងង់ខ្លៅ។ ហើយប្រជាពលរដ្ឋ ដែលមានបំណងធ្វើជាអ្នក គ្រប់គ្រងលើខ្លួនឯងផ្ទាល់ ត្រូវតែបំពាក់ដោយអំណាចដែលផ្តល់ដោយចំណេះដឹងនេះ។»

                    ជេមស៍ មែតឌីសិន ប្រធានាធិបតីទី៤ សហរដ្ឋអាមេរិក ១៨២២

17- “The greatest achievement of humanity ¾ freedom of speech ¾ has served as both the source and incentive of progress.”

                        – Eduard Shevardnarze, president of Georgia, 2001

«សមិទ្ធផលធំបំផុតរបស់មនុស្សជាតិ ពោលគឺសេរីភាពក្នុងការបញ្ចោញ្ញមតិ បានបម្រើជា ប្រភព និងជាការលើកទឹកចិត្តចំពោះការរីកចម្រើន។»

                    អិដវ៉ឺដ ស្ហេវ៉ាដណាហ្សេ ប្រធានាធិបតីប្រទេសហ្សកហ្ស៊ី ២០០១

18- “For God’s sake, let us freely hear both sides.”

                        – Thomas Jefferson, 3rd U.S. president, 1814

«ឧបមាថាយើងធ្វើដើម្បីព្រះទៅចុះ អញ្ចឹងចូរយើងរង់ចាំស្តាប់ ភាគីទាំងពីរនិយាយដោយ សេរីទៅ។»
                    ថូម៉ាស ចិហ្វហ្វឺសិន ប្រធានាធិបតីទី៣ សហរដ្ឋអាមេរិក ១៨១៤
19- “I’m not a well-built fellow…. So what I do is use my pen.”

                        – Sara Seneviratne, Sri Lankan editorial cartoonist, 2000

«ខ្ញុំមិនមែនជាមនុស្សដែលមានរាងកាយមាំមួននោះទេ ដូច្នេះអ្វីដែលខ្ញុំធ្វើបាន គឺប្រើប៊ិច របស់ខ្ញុំ។»

                    សារ៉ា សេណេវីរ៉ាណេ អ្នកគូរគំនូរត្លុកស្រីលង្កា ២០០០
20- “Secrecy and a free, democratic government don’t mix.”

                        – Harry S. Truman, 33rd U.S. president, 1950

«ការសម្ងាត់ និងរដ្ឋាភិបាលសេរីប្រជាធិបតេយ្យ មិនអាចនៅលាយឡំគ្នាឡើយ។»

                    ហារី អេស ធ្រូម៉ិន ប្រធានាធិបតីទី៣៣ សហរដ្ឋអាមេរិក ១៩៥០

21- “Give me the liberty to know, to utter, and to argue freely according to my conscience, above all liberties.”

                        – John Milton, English poet, 1644

«សូមផ្តល់ឱ្យខ្ញុំនូវសេរីភាពក្នុងការដឹង បញ្ចោញ្ញមតិ និងតវ៉ាដោយសេរី ទៅតាមមនសិការ របស់ខ្ញុំលើសពីសេរីភាពផ្សេងៗទាំងអស់។»

                    ចន មីលថិន កវីអង់គ្លេស ១៦៤៤

22- “Freedom is never voluntarily given by the oppressor; it must be demanded by the oppressed.”

                    – Martin Luther King Jr. US Civil Rights Leader, 1963

«សេរីភាព មិនមែនត្រូវបានអ្នកជិះជាន់ផ្តល់ឱ្យដោយស្ម័គចិត្តឡើយ គឹវាត្រូវតែទាមទារ ដោយអ្នកដែលត្រូវគេជិះជាន់។»

                 ម៉ាធីន លូដឺ ឃីង មេដឹកនាំចលនាទាមទារសិទ្ធិស៊ីវិលអាមេរិកាំង ១៩៦៣

23- “The Government’s power to censor the press was abolished so that the press would remain forever free to censure the Government.”

                    – Hugo I. Black, U.S. Supreme Court Justice, 1971

«អំណាចរបស់រដ្ឋាភិបាលក្នុងការចាប់ពិរុទ្ធសារពត៌មាន ត្រូវបានលុបចោល ដើម្បីឱ្យសារ ពត៌មាន មានសេរីភាពជារៀងរហូត ក្នុងការចាប់ពិរុទ្ធរដ្ឋាភិបាលឱ្យកាន់តែខ្លាំង។»

                    ហ៊ុយហ្គោ អាយ ប៊្លែក ចៅក្រម តុលាការកំពូលសហរដ្ឋអាមេរិក ១៩៧១

24- “Just as our eyes need light in order to see, our minds need ideas in order to conceive.”

                        – Nicolas Malbranche, French philosopher, 1674

«ដូចគ្នានឹងភ្នែករបស់យើង ដែលត្រូវការពន្លឺដើម្បីមើលឃើញ្ញដែរ ខួរក្បាលរបស់យើង ត្រូវការគំនិតដើម្បីរិះគិត។»

                    នីកូឡាស៍ ម៉ាល់ប្រង់ស៍ ទស្សនវិទូបារាំង ១៦៧៤

25- “A man may die, nations may rise and fall, but an idea lives on. Ideas have endurance without death.”

                        – John F. Kennedy, 35th U.S. president, 1963

«មនុស្សម្នាក់អាចស្លាប់ ប្រទេសជាតិនានាអាចរុងរឿង ហើយអាប់អោនទៅវិញ ប៉ុន្តែគំនិត មួយរស់នៅជានិច្ច។ គំនិតអាចស៊ូទ្រាំ ដោយគ្មានពេលស្លាប់បាន។»

                    ចន អិហ្វ ខិនណិឌី ប្រធានាធិបតីទី៣៥ សហរដ្ឋអាមេរិក ១៩៦២

26- “Try not to be boring. If your neighbor goes out of town for a visit, don’t write about it until they return home.”

                            – Emma Washa, 104-year-old columnist, 2001

«ត្រូវខំធ្វើយ៉ាងណាកុំឱ្យគេធុញ្ញ។ ប្រសិនបើអ្នកជិតខាងរបស់អ្នក ចេញ្ញពីក្រុង ទៅដើរលេង កុំអាលសរសេរអំពីរឿងនោះ គឺត្រូវចាំគេ ត្រឡប់មកវិញ្ញសិន។»

                      អិមម៉ា វ៉ាស្ហា អ្នកនិពន្ធប្រចាំខ្ទង់ទំព័រ អាយុ១០៤ឆ្នាំ ២០០១

27- “Writing eases my suffering.”

                    – Gao Xingjiang, dissident Chinese writer, Nobel Prize winner for     literature, 2000

«ការសរសេរ ជួយបន្ធូរបន្ថយការឈឺចាប់របស់ខ្ញុំ។»

                ហ្សាវ ហ្ស៊ីងជៀង អ្នកនិពន្ធប្រឆាំងរដ្ឋាភិបាលជនជាតិចិន ជ័យលាភី

                រង្វាន់ណូបែល សម្រាប់អក្សរសិល្ប៍ ២០០០

28- “Speech and silence. We feel safer with a madman who talks than with one who cannot open his mouth.”

                    – E.M. Cioran, French philosopher, 1969

«សម្តី និងភាពស្ងៀមស្ងាត់។ យើងមានអារម្មណ៍ថាមានសុវត្ថិភាព នៅពេលដែលមនុស្ស ឆ្កួតម្នាក់ចេះនិយាយ ជាងនៅពេលដែលគេមិនអាចបើកមាត់របស់គេនោះ។»

                    អឺអិម ស្យូរ៉ង់ ទស្សនវិទូបារាំង ១៩៦៩

29- “Words and eggs must be handled with care. Once broken they are impossible things to repair”

                            – Anne Sexton, poet, 1975

«ត្រូវប្រយ័ត្នចំពោះការប្រើពាក្យពេចន៍ ដូចជាកាន់ស៊ុតដែរ។ នៅពេលដែលខុស ឬបែក វាគឺជារបស់ដែលមិនអាចជួសជុលវិញបានឡើយ។»

                  អេន សិកស្ថិន កវី ១៩៧៥

30- “I may be arrested, I may be tried and thrown into jail, but I never will be silent.”

                        – Emma Goldman, author, 1917

«ខ្ញុំអាចត្រូវគេចាប់ខ្លួន ខ្ញុំអាចត្រូវគេកាត់ទោស ហើយបោះចូលក្នុងគុក ប៉ុន្តែខ្ញុំមិនអាច នៅស្ងៀមស្ងាត់ឡើយ។»

                    អិមម៉ា ហ្គោលម៉ិន អ្នកនិពន្ធ ១៩១៧

31- “When opinions are free, either in matters of government or religion, truth will finally and powerfully prevail.”

                        – Thomas Paine, pamphleteer, 1796

«នៅពេលដែលគេអាចបញ្ចោញ្ញមតិដោយសេរី ទាំងក្នុងរដ្ឋាភិបាល និងសាសនា នៅទីបំផុតសច្ចភាព នឹងមានជ័យជំនះមិនខាន។»

                    ថូម៉ាស ផេន អ្នកផលិតចុល្លលិខិត ១៧៩៦
32- “A free press is like a transparent house where good and bad actions are on public display and force everyone to work together for the public good.”

                        – Andrès Pastrana Arango, president of Colombia, 2001

«សារពត៌មានសេរី ប្រៀបដូចជាផ្ទះដែលអាចមើលធ្លុះ ដែល គេដាក់តាំងជាសារធារណៈ ទាំងសកម្មភាពល្អ និងអាក្រក់ ហើយបង្ខំឱ្យមនុស្សរាល់គ្នាខិតខំធ្វើការ ដើម្បី ផលប្រយោជន៍សាធារណៈ។»

                    អង់ដ្រេស៍ ប៉ាស្ត្រាណា អារ៉ាងហ្គោ ប្រធានាធិបតីកូឡំប៊ី ២០០១


១ វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ

អរគុណដែលបានចែកចាយគំនិតល្អៗទាំងនេះ។

​វិចារ�វិចារ ដោយ អាចម៍ផ្កាយ




បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>