មន្ត្រីជាន់ខ្ពស់ប្រើអំពើពុករលួយដើម្បីអប់រំកូន
ខែ តុលា 4, 2007, 4:37 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ អំពើពុករលួយ

ទស្សនៈ

មន្ត្រីជាន់ខ្ពស់ប្រើប្រាស់អំពើពុករលួយដើម្បីអប់រំកូន ហើយឥតខ្វល់ដល់សាលារៀនរដ្ឋ

ដោយ មឿន ឈានណារិទ្ធ

 

 

        វាជាការឈ្លាសវៃមួយរបស់ស្ថានទូតចក្រភពអង់គ្លេស ក្នុងការតម្រូវឱ្យនិស្សិតដែល ដាក់ពាក្យសុំអាហារូបករណ៍ Chevening របស់ខ្លួន ប្រកាសថាតើគេមានញាតិសន្តាន ជិតស្និទនៅក្នុងរដ្ឋាភិបាល ឬក៏អត់នោះ។ នេះជាវិធានការជាយុទ្ធសាស្ត្រមួយ ដើម្បីបំបាត់ នូវអំពើពុករលួយក្នុង វិស័យអប់រំតាមរូបភាពបក្ខពួកនិយម។

        វាក៏មានសារសំខាន់ស្មើគ្នាដែរចំពោះស្ថាប័នអប់រំអន្តរជាតិ ក្នុងការពិនិត្យពិច័យទៅលើ ប្រភពនៃថ្លៃឈ្លួលការសិក្សាដែលមន្ត្រី និងពួកឈ្មួញកម្ពុជាបង់ឱ្យកូនរបស់ខ្លួន ដើម្បីទទួល  បាននូវការសិក្សាលំដាប់អន្តរជាតិដ៏ល្អប្រសើរនោះ។

        យើងមានសេចក្តីរីករាយដែលមន្ត្រី និងអ្នកជំនួញស្មោះត្រង់មួយចំនួនអាចចំណាយ   លុយ ដើម្បីបញ្ជូនកូនរបស់គេទៅរៀននៅសាលារៀនអន្តរជាតិដែលមានគុណភាព ទាំងនៅ   ក្នុង និងក្រៅប្រទេសកម្ពុជា។

        ទោះបីជាយ៉ាងណា មានមន្ត្រី និងឈ្មួញជាច្រើនដែលត្រូវប្រព្រឹត្តិអំពើពុករលួយ និងអំពើ ទុច្ចរិតដទៃទៀត ដើម្បីបង្កើនទ្រព្យធនរបស់ខ្លួន និងបង់លុយឱ្យកូនរបស់គេទៅបន្តការសិក្សា នៅឯនាយសមុទ្ទ ក្នុងខណៈដែលសិស្សខ្មែរភាគច្រើនត្រូវទៅរៀននៅសាលាក្រោមស្តង់ស្ទាក្នុង ស្រុក ឬឈប់រៀន ដើម្បីទៅឃ្វាលគោ ឬធ្វើការនៅក្នុងឧស្សាហកម្មចម្រាញ់ញើសឈាម។

        ដោយសារគេបានទទួលផលអំពីអំពើពុករលួយដែលប្រព្រឹត្តិដោយឪពុកម្តាយរបស់គេ និស្សិត (ដែលបានទៅរៀននៅក្រៅប្រទេស) នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីកាន់ តំណែងថ្នាក់ខ្ពស់នៅក្នុងរដ្ឋាភិបាល និងមុខជំនួយផ្សេងៗ ហើយបន្តប្រព្រឹត្តិអំពើខុសឆ្គងរបស់ ឪពុកម្តាយរបស់ពួកគេទៀត។

        សាលារៀនអន្តរជាតិនានា ប្រហែលជាមិនចង់បានកម្រៃពីលុយដែលគេលួចពីប្រទេស កម្ពុជា ឬកេងប្រវ័ញ្ចពីញើសឈាមប្រជាជនកម្ពុជាឡើយ។

        អាស្រ័យដោយមន្ត្រីពុករលួយ និងឈ្មួញួទុច្ចរិត អាចចំណាយលុយក្នុងការបញ្ជូនកូន របស់គេទៅសិក្សានៅបរទេសនោះ គេមិនខ្វល់ខ្វាយចំពោះការកែលម្អប្រព័ន្ធអប់រំនៅក្នុងស្រុក ឡើយ។

        ការដាក់កំហិតទៅលើសិទ្ធិរបស់កូនចៅមន្ត្រីពុករលួយក្នុងការទៅរៀននៅឯនាយសមុទ្ទ នឹងបង្ខំឱ្យគេ លើកតំកើងគុណភាពសាលារៀនផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដែលកូនចៅ  របស់គេក៏នឹងទៅចូលរៀនដែរនោះ។

(កាសែត ឌឹ ឃែមបូឌា ដេលី ទំព័រ១៩ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៧)


គ្មានទាន់មាន វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ



បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>