រៀបជា សំណុំឯកសារ ក្នុង៖ កិច្ចការអន្តរជាតិ
ទស្សនៈ
សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មានបុព្វហេតុដើម្បីជួយប្រជាជាតិដទៃទៀត
ដោយ មឿន ឈានណារិទ្ធ
ខ្ញុំមានសេចក្តីរីករាយ ដោយឮដំណឹងថាអង្គការសហប្រជាជាតិបានរកឃើញមេខ្លោង នៅពីក្រោយការធ្វើឃាតលោក រ៉ាហ៊្វីក ហារីរី ដែលជានាយករដ្ឋមន្ត្រី លីបង់ កាលពីថ្ងៃទី១៤ កន្លងមក ប៉ុន្តែខ្ញុំមានសេចក្តីក្រៀមក្រំដែលថាប្រទេសផ្សេងមួយមានជាប់ពាក់ព័ន្ធនៅក្នុង ការធ្វើឃាតនេះ (អត្ថបទចុះផ្សាយ ថ្ងៃទី ២២ ខែតុលា ទំព័រ២ មានចំណងជើងថា “របាយ ការណ៍អង្គការសហប្រជាជាតិៈ ស៊ីរីជាប់ពាក់ព័ន្ធនឹងការធ្វើឃាតហារីរី ”)។
ខ្ញុំសង្ឃឹមថា នៅទីបីញ្ចប់អង្គការសហប្រជាជាតិនឹងរកយុត្តិធម៌ជូននាយករដ្ឋមន្ត្រី លីបង់ និងមនុស្សជាច្រើននាក់ទៀត ដែលត្រូវគេសម្លាប់នៅក្នុងការដាក់គ្រាប់បែកដែលគេ ជឿថាត្រូវបានរៀបចំឡើងដោយមន្ត្រីស៊ីរី និងជនជាតិលីបង់ដែលជាដៃជើងរបស់គេ។
ខ្ញុំមានសេចក្តីរីករាយដោយសម្ពាធអន្តរជាតិ បានបង្ខំឱ្យស៊ីរីដកកងទ័ព និងភ្នាក់ងារ សម្ងាត់របស់ខ្លួនចេញពីលីបង់ ហើយខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះប្រជាពលរដ្ឋ លីបង់ដែលទទួលបានសេរីភាពពីការគ្រប់គ្រងរបស់បរទេស។
ប៉ុន្តែ ប្រជាពលរដ្ឋលីបង់ត្រូវតែប្រុងប្រយ័ត្ន។ ភ្នាក់ងារសម្ងាត់របស់ស៊ីរី អាចនៅសេស សល់នៅក្នុងរដ្ឋាភិបាល នគរបាល និងយោធា ព្រមទាំងស្ថាប័នសង្គម ផ្សេងទៀត។ ប្រជា ពលរដ្ឋលីបង់ក៏ត្រូវប្រុងប្រយ័ត្នចំពោះជនជាតិលីបង់គ្នាឯង ដែល អាចបន្តធ្វើការឱ្យស៊ីរី ហើយបែរក្បាលប្រឆាំងជនជាតិឯង ដូចកើតមាននៅប្រទេសផ្សេងទៀត។
ខ្ញុំសង្ឃឹមថាអន្តរាគមន៍របស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកនៅលីបង់ បានបង្ហាញនូវឧទាហរណ៍នាំមុខមួយ ហើយស្ថាប័នទាំងពីរនេះនឹងជួយដល់ប្រជាជាតិដទៃ ទៀតនៅជុំវិញពិភពលោក ដែលកំពុងតែរងការឈឺចាប់នៅក្រោមរបបផ្តាច់ការ។
ឌឹ ឃែមបូឌា ដេលី
ថ្ងៃច័ន្ទ ទី២៤ តុលា ឆ្នាំ២០០៥
គ្មានទាន់មាន វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>