រដ្ឋប្រហារនៅថៃមិនមែនជាប្រផ្នូលល្អនោះឡើយ
ខែ តុលា 2, 2007, 2:14 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កិច្ចការអន្តរជាតិ

ទស្សនៈ

រដ្ឋប្រហារនៅថៃមិនមែនជាប្រផ្នូលល្អនោះឡើយ

ដោយ មឿន ឈានណារិទ្ធ

 

ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងមានការក្រៀមក្រំជាខ្លាំង ដោយឮដំណឹងអំពីរដ្ឋប្រហារ យោធានៅប្រទេសថៃ ដែលបានបណ្តេញនាយករដ្ឋ មន្ត្រីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងរដ្ឋាភិបាលរបស់លោកចេញពីតំណែង។

រដ្ឋប្រហារនេះ មិនគ្រាន់តែអាក្រក់សម្រាប់លទ្ធិប្រជាធិបតេយ្យ របស់ថៃនោះឡើយ។ វាក៏ជា ឧទាហរណ៍អាក្រក់មួយ សម្រាប់ប្រជាជាតិដទៃ ទៀតនៅអាស៊ី ជាពិសេសប្រទេសជិតខាង ដែលភាគច្រើនដឹកនាំដោយរដ្ឋាភិបាលកុម្មុយនីស្ត និងយោធា។

ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមក ប្រទេសថៃត្រូវបានលើកសរសើរយ៉ាងខ្លាំងចំពោះការ រីកចម្រើនផ្នែកសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ដែលប្រៀបធៀបទៅមានលក្ខណៈល្អប្រសើរ។ ប្រទេសជាច្រើនបានសម្លឹងមើលប្រទេសថៃជាគម្រូល្អមួយ។

សមិទ្ធផលល្អៗទាំងអស់ដែលសម្រេចបានដោយប្រជាជនថៃ នឹងត្រូវបំផ្លាញដោយរដ្ឋប្រហារ លុះត្រាតែប្រទេសថៃវិលទៅរកមាគ៌ាប្រជាធិបតេយ្យរបស់ខ្លួនវិញ។

ប្រកដណាស់ ប្រទេសថៃមិនចង់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរដូចជាប្រទេសភូមា នៅជិតខាងនោះឡើយ ដែលនៅទីនោះរបបយោធាផ្តាច់ការមួយបានឡើងកាន់អំណាច តាមរយៈកាណុងកាំភ្លើងកាលពីឆ្នាំ១៩៨៨។

ឌឹ ឃែមបូឌា ដេលី

ថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ឆ្នាំ២០០៦


គ្មានទាន់មាន វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ



បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>