ភ័ក្រ្តអើយ!!
ខែ តុលា 2, 2007, 4:42 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

កំណាព្យបទពាក្យ៧

ភ័ក្រ្តអើយ!!

resize-of-1.jpg

        

            ភ័ក្រ្តអើយធ្លាប់តែស្រស់ប៉ប្រឹម          ភ័ក្រ្តស្រីញញឹមមូលដូចខែ

            ភ័ក្រ្តស្រស់ជាប់ថ្មចម្លាក់ខ្មែរ                 តើភ័ក្រ្តស្រីស្នេហ៍បាត់ទៅណា?

            ភ័ក្រ្តស្រីធ្លាប់តែញញឹមជាប់                 តែភ័ក្រ្តឥតភ័ព្វអត់វាសនា

            ញញឹមអង្វរសូមមេត្តា                          តើបានអ្នកណាគេប្រណី?

            តើអ្នកណាអើយឃោរឃៅម្ល៉េះ            ដាប់គាស់ប្រឡេះយកភ័ក្រ្តស្រី

            ភ័ក្រ្តធ្លាប់តំណាងភាពល្បាញល្បី        ថ្ងៃនេះភ័ក្រ្តស្រីបាត់ទៅហើយ។

            នៅសល់តែខ្លួនឈរស្ងៀមស្ងាត់         ព្រលឹងខ្ចាយខ្ចាត់ឆ្ងាយឥតត្រើយ

            អតីតកាលស្លាប់បាត់ហើយ                 អនាគតអើយយ៉ាងណាទៅ?

ដោយ ខៀវ ណាវី

(លោក ខៀវ ណាវី គឺជានិពន្ធនាយកកាសែតកម្ពុជាថ្មី។ ម៉ាយឃែមបូឌាញូស៍ បានទទួលការអនុញាតពីអ្នកនិពន្ធ ដើម្បីចុះផ្សាយកំណាព្យនេះឡើងវិញ។)


១ វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ

អានហើយស្ទើរស្រក់ទឹកភ្នែក… អនិច្ចាចរិតខ្មែរ!…គឺឆ្អិនក្បាលស៊ីក្បាល
ឆ្អិនកន្ទុយស៊ីកន្ទុយបែបនេះឬ?

​វិចារ�វិចារ ដោយ អាចម៍ផ្កាយ




បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>