ទីក្រុងនៅកម្ពុជាកំពុងបាត់បង់អត្តសញ្ញាណខ្មែរ
ខែ កញ្ញា 20, 2007, 2:47 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ វប្បធម៌

 

ទីក្រុងនៅកម្ពុជាកំពុងបាត់បង់អត្តសញ្ញាណជាខ្មែរ

 

យ៉ាងលឿនបំផុត

ដោយ មឿន ឈានណារិទ្ធ

 

 

        ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការអានអត្ថបទស្តីអំពីជនជាតិអ៊ីតាលីជជែកគ្នា ថាតើ គួរតែមានក្រុងចិន (China Town) នៅក្នុងរដ្ឋធានីរ៉ូមដែរ ឬក៏អត់នោះ (អត្ថបទចុះផ្សាយ ថ្ងៃទី១២ មីនា ទំព័រ១៦ មានចំណងជើងថា “ពេល នៅក្នុងទីក្រុងរ៉ូម ត្រូវធ្វើតាមអ្នករស់នៅ ទីក្រុងរ៉ូម មិនមែនធ្វើតាមជនជាតិចិននោះទេ”)

        ជាការពិតណាស់ វាមិនមែនជាទិដ្ឋភាពចម្លែកនោះទេ ពេលដែលយើងឃើញក្រុងចិន   នៅតាមទីក្រុងធំៗនានា នៅទូទាំងពិភពលោកនោះ។ ប៉ុន្តែ អ្វីដែលអ្នករស់នៅទីក្រុងរ៉ូមព្រួយ បារម្ភ គឺពិតជាអ្វីដែលជនជាតិខ្មែរព្រួយបារម្ភដែរ។

        ទោះបីជាអ្នកប្រហែលជាមិនអាចរកឃើញក្រុង ដែលគេកំណត់ថាជាក្រុងចិនច្បាស់  លាស់ នៅក្នុងប្រទេសកម្ពុជាក្តី    ក្នុងរូបភាពជាច្រើន   ក្រុងជាច្រើននៅក្នុងប្រទេសនេះ បានក្លាយទៅជាក្រុងចិនទៅហើយ។    អ្នកគ្រាន់តែសម្លឹងមើលនៅជុំវិញផ្សារនៅភ្នំពេញ  សៀមរាប បាត់ដំបង ក្រុងព្រះសីហនុ កំពង់ចាម និងខេត្តជាច្រើនទៀត។

        តើអ្នកមាននៅចាំពេលចូលឆ្នាំចិនកន្លងមកទេ? ពេលនោះហើយ គឺជាពេលដែល ក្រុងនានាដាក់ឈ្មោះខ្លួនឯងនោះ។

        ផ្ទុយទៅវិញ អ្វីដែលធ្ងន់ធ្ងរជាងជនជាតិអ៊ីតាលីនៅទីក្រុងរ៉ូមព្រួយបារម្ភនោះ គឺប្រការ ដែលថា អ្នកប្រហែលជាពិបាកនឹងរកក្រុងណាមួយ ដែលជាក្រុងខ្មែរពិតប្រាកដទៅវិញទេ។

        ដូចជាអ្នកចង់មើលប្រាសាទបាយន័នៅសៀមរាប នៅពេលដែលប្រាសាទនេះកំពុង    មានសម្រស់ល្អបំផុតនោះ អ្នកគួរតែក្រោកពីព្រលប់ (ប្រសិនបើអ្នកចង់ដឹងថា ពេលណាទើប អ្នកអាចមើលឃើញរូបភាពក្រុងខ្មែរពិតប្រាកដនោះ)

        ដូចគ្នានឹងផ្សារជាច្រើននៅភ្នំពេញដែរ ផ្សារកណ្តាលមានឈ្មោះពីរទៀត។ គេនាំគ្នាហៅ វាថា “ផ្សារខ្មែរ” ចាប់ពីម៉ោង២យប់ដល់ម៉ោង៦ព្រឹក នៅពេលដែលអាជីវករខ្មែរនៅតាមជនបទ ជិតៗ យកផលិតផលកសិកម្មរបស់គេ មកលក់នៅតាមចិញ្ចើមថ្នល់។

        ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច គេហៅវាថាជា “ផ្សារចិន និងយួន” នៅពេលដែល ពួកគេមកលក់ដូរ នៅតាមតូបរបស់គេយ៉ាងសុខស្រួល។

        ទោះបីជាយ៉ាងណា មិនមែនមានតែផ្សារ និងទីក្រុងនោះទេ ដែលកំពុងតែបាត់បង់អត្ត សញ្ញាណជាខ្មែរនោះ។ ស្ទើរតែស្ថាប័នសង្គមទាំងអស់   ត្រូវគ្របដណ្តប់ដោយជនជាតិចិន រស់នៅស្រុកខ្មែរ ទាំងនៅក្នុងរដ្ឋាភិបាល ក្រុមហ៊ុនជំនួញ កន្លែងធ្វើការជាច្រើន និងថ្នាក់ឧត្តម សិក្សា។

        ប្រហែលជាទំនាយចាស់បូរាណខ្មែរមួយ ទាយបានត្រឹមត្រូវហើយ ដែលថាៈ “ចិនដេញ ខ្មែរ ខ្មែរដេញខ្មោចនោះ”។   ក្នុងរយៈកាលកន្លងមក យើងសង្កេតឃើញ   ជនជាតិខ្មែរនាំគ្នា  ផ្លាស់ទីលំនៅបន្តបន្ទាប់គ្នាចេញពីទីក្រុង ទៅរស់នៅទីជនបទ ដែលគ្មាននរណានៅ និងមាន តែ“ខ្មោច រស់នៅ”។

        អ្នកខ្លះយល់ថានិន្នាការនេះបណ្តាលមកពីឥរិយាបថជាទូទៅរបស់ខ្មែរ ដែលចង់រស់នៅ ដោយស្ងប់ស្ងាត់ និងរមទម្យ ប្រាស់ចាកអំពីសេចក្តីលោភលន់ និង បរិយាកាសអ៊ូអរ។ ទោះជា យ៉ាងណា គេហាក់ដូចជាទៅជារងគ្រោះដោយ ឥរិយាបថនេះ ដោយសារការចំណាយក្នុងការ រស់នៅកាន់តែកើនឡើង ហើយខ្លួនត្រូវរួមរឹតដោយបំណុលគេដោះមិនរួច ជាពិសេសបំណុល របស់ចិននេះឯង។

        ប្រសិនបើករណីនេះចេះតែបន្តទៅទៀត ទីបំផុតខ្មែរមិនអាចដេញខ្មោចតទៅទៀតឡើយ ដោយសារខ្លួនគេបានក្លាយទៅជាខ្មោចដែរនោះ។

កាសែត ឌឹ ឃែមបូឌា ដេលី

ថ្ងៃព្រហស្បត៍ ទី១១ ខែមីនា ឆ្នាំ២០០៤


១ វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ

ចិន​មិន​សូវ​អី​ទេ​អាយួន​នៀក។ ទៅ​ណា​ក៏​ជួប​តែ​យួន​ពេញ​ស្រុក!!

​វិចារ�វិចារ ដោយ សុភ័ក្ត្រ




បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>