ដំបូន្មានក្នុងការការបរិភោគគ្រឿងស្រវឹង
ខែ កញ្ញា 20, 2007, 8:24 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ ច្បាប់ និងប្រពៃណី

ទស្សនៈ

ដំបូន្មានទាក់ទងនឹងការបរិភោគគ្រឿងស្រវឹង

 

ដោយ មឿន ឈានណារិទ្ធ

        ខ្ញុំមានសេចក្តីរីករាយណាស់ ដែលកាលពីថ្មីៗនេះ កាសែត និងស្តាប់វិទ្យុនានា បានផ្សព្វផ្សាយ «បទបញ្ជាផ្ទៃក្នុង» សម្រាប់អ្នកផឹកស៊ី ដែលរៀបរៀងឡើងដោយអ្នក កាសែតក្រោមដើមអំពិលកន្លងមក ។

        ប៉ុន្តែ ចំណុចជាច្រើននោក្នុង «បទបញ្ជា» នេះហាក់ដូចជាគ្រាន់តែនិយាយកំប្លែង        លេង ហើយមិនមានខ្លឹមសារសំខាន់ដើម្បីអប់រំដល់អ្នកបរិភោគភេសជ្ជៈស្រវឹងនោះឡើយ ។

        អាស្រ័យហេតុនេះ ដើម្បីឱ្យបទបញ្ជានេះមានប្រយោជន៍ដល់សង្គមជាតិទាំងមូល    ក្រសួងពត៌មានផ្សព្វផ្សាយគួរបោះពុម្ពផ្សាយដំបូន្មានដែលរួមមាន១១ប្រការខាងរេកាមវិញ៖

ប្រការ១៖ ម្ចាស់ភោជនីយដ្ឋាន មិនត្រូវលក់គ្រឿងស្រវឹងឱ្យយុវជនដែលមានអាយុក្រោម   ១៨ឆ្នាំបរិភោគនោះឡើយ ។

ប្រការ២៖ អ្នកបរិភោគគ្រឿងស្រវឹង ត្រូវចៀសវាងបើកបរយាន្តយន្តដោយខ្លួនឯង ដែល  អាចបង្កឱ្យមានគ្រោះថ្នាក់ ។

ប្រការ៣៖ អ្នកបរិភោគគ្រឿងស្រវឹងគប្បីដាក់ស្រោមអនាម័យតាមខ្លួន ដើម្បីការពារខ្លួនកុំ  ឱ្យឆ្លងមេរោគអេដស៍ នៅពេលដែលខ្លួនទៅរកសេវាផ្លូវភេទខាងក្រៅ ។

ប្រការ៤៖ អ្នកបរិភោគគ្រឿងស្រវឹង គួរចៀសវាងបង្ខំមិត្តភ័ក្ត្ររបស់ខ្លួនឱ្យផឹកគ្រឿងស្រវឹង លើសកម្រិត ដែលនាំឱ្យខូចដល់សុខភាព និងបាត់បង់ម្ចាស់ការនៅពេលបើកបរ ។

ប្រការ៥៖ អ្នកបរិភោគគ្រឿងស្រវឹង មិនត្រូវនាំយកអាវុធចូលទៅក្នុងហាងឡើយ ព្រោះគេ    អាចប្រើប្រាស់វាមិនត្រឹមត្រូវនៅពេលស្រវឹង ។

ប្រការ៦៖ អ្នកបរិភោគគ្រឿងស្រវឹងទាំងអស់ គួរចៀសវាងយារយីដល់ផ្លូវភេទ ទាំងកាយ      វិការ និងពាក្យសម្តី ដល់អ្នកបម្រើតាមហាង និងអ្នកលក់ស្រាបៀរផ្សេងៗ ។

ប្រការ៧៖ អ្នកបរិភោគគ្រឿងស្រវឹង គួរកាត់បន្ថយបរិមាណនៃគ្រឿងស្រវឹងដែលខ្លួនបរិភោគ   ឬព្យាយាមបំបាត់ទម្លាប់នេះចោលតែម្តង បើអាចធ្វើបាន ។

ប្រការ៨៖ អ្នកបរិភោគគ្រឿងស្រវឹង គួរតែកាត់បន្ថយទម្លាប់ចូលហាង ដើម្បីសន្សំលុយ   សម្រាប់គ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងបំណងល្អផ្សេងទៀត ។

ប្រការ៩ អ្នកបរិភោគគ្រឿងស្រវឹង គួរចៀសវាងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ចំពោះ   ប្រពន្ធកូន នៅពេលដែលខ្លួនត្រឡប់ទៅផ្ទះវិញ ។

ប្រការ១០៖ អ្នកបរិភោគគ្រឿងស្រវឹង គប្បីមានការគោរព និងអធ្យាស្រ័យដល់អ្នកដែលចូល  ក្នុងហាងតែមួយ ដើម្បីចៀសវាងបញ្ហាផ្សេងៗ ។

ប្រការ១១៖ អ្នកបរិភោគគ្រឿងស្រវឹង គប្បីគោរពចំពោះសិទ្ធិរបស់អ្នកជិតខាង និងចៀសវាង

រំខានដល់ពួកគេដែលត្រូវការសម្រាកនៅពេលយប់ព្រលប់ ។


គ្មានទាន់មាន វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ



បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>