លួចជាតិ លួចទុក្ខ
ខែ កញ្ញា 18, 2007, 10:41 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

កំណាព្យ បទជាប់ទង

លួចជាតិ លួចទុក្ខ

ដោយ មឿន ឈានណារិទ្ធ

ពាក្យថាលោភ ល្មោភចង់បាន ស្មានមិនត្រូវ

មនុស្សឥឡូវ ​ ទៅជាវក់ ឈ្លក់វង្វេង។

ចង់បានទ្រព្យ ផ្គាប់ចិន្តា អាត្មាឯង

ស្រីស្រាល្បែង តែងប្រព្រឹត្ត ព្រឹកថ្ងៃយប់ ។

លុយមានចាយ បាយមានស៊ី ស៊ីមិនឈប់់

សោះនឹងគ្រប់ ឈប់លួចទៀត ជាតិក្រក្រី។

ផ្ទះមាននៅ នៅគ្រប់ផ្ទះ ផ្ទះថ្លៃៗ

គួរលកលៃ ឆីប៉ុណ្ណេះ ប្រេះពោះហើយ ។

ឡានមានច្រើន ច្រើនរាប់ឡូ ដូរមិនស្បើយ

មិនគួរឡើយ សោយអីទៀត ជាតិស្លាប់ហើយ។

កើតមួយជាតិ ធាតុមួយចាន ស្មានជាតិក្រោយ

លួចជាតិហើយ ដោយទាំងទ្រព្យ ជាប់តាមប្រាណ ។

តែតាមពិត គិតឱ្យជាក់ អ្នកមិនបាន

នាំលុយឡាន បានពីលួច រួចយកទៅ។

មានតែត្រូវ ទៅនរក ភ្នក់ភ្លើងក្តៅ

ឋានក្រោមជ្រៅ ហៅមិនឮ ឈឹរីងរៃ ។

សល់តែឈ្មោះ យសអាសោច ខ្លោចផ្សាក្រៃ

ឋានអវិចី អ្វីមិនស្គាល់ ស្គាល់តែទុក្ខ។

បើអញ្ចឹង ប្រឹងខ្មីឃ្មាត ឆ្លៀតសាងសុខ

ចង់ផុតទុក្ខ ទុក្ខសព្វគ្រប់ឈប់លួចជាតិ។

កែសម្រួលថ្មី ថ្ងៃទី១៣ សីហា ២០០៧


គ្មានទាន់មាន វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ



បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>