រៀបជា សំណុំឯកសារ ក្នុង៖ បញ្ហាសង្គម
ឧទ្ទិសចំពោះវិញ្ញាណក្ខ័ន្ធទារក ជា-ស៊ ផាណ្ណាជនន្ទ
(១៥ វិច្ឆិកា ២០០៦-១៩ វិច្ឆិកា ២០០៧)

បុគ្គលិកអង្គការអ៊ីនថឺញូស៍ និងគ្រួសារIMMF សូមចូលរួមរំលែកទុក្ខជាមួយអ្នកកាសែត ឈ្មោះ ជា គិមសាន និងគ្រួសាររបស់លោក ដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់ ឈ្មោះ ជា-ស៊ ផាណ្ណាជនន្ទ និងក្មួយស្រីអាយុបួនឆ្នាំម្នាក់ឈ្មោះ ដេត យ៉ារីហ្សា នៅក្នុងគ្រោះថ្នាក់ចរាចរមួយនៅខែត្រកំពង់ចាមកាលពីពេលថ្មីៗនេះ។ យើងបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ ផាណ្ណាជនន្ទ និង យ៉ារីហ្សា បានទៅកើតក្នុងសុខតិភព។
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ
កំណាព្យ បទកាកគតិ
មាសខ្មៅ
ដោយ មឿន ឈានណារិទ្ធ
មាសអើយមាសខ្មៅ មាសនៅកប់ជ្រៅ ក្នុងសមុទ្ទខ្មែរ
បរទេសជិតឆ្ងាយ ចង់បានឥតល្ហែ មាសខ្មៅមាសខ្មែរ
ដំណែលដូនតា។
មាសអើយមាសខ្មៅ មាសជាប្រេងឆៅ ច្រើនឥតឧបមា
នឹងផ្តល់ចំណូល រាប់កោដិដុល្លា ឲ្យជនខេមរា
ស្តារសេដ្ឋកិច្ចជាតិ។
មាសអើយមាសខ្មៅ នឹងប្រើសំដៅ ជួយសន្តានញាតិ
ឲ្យលែងក្រីក្រ ពឹងអន្តរជាតិ ឈប់ស្ពាយសំពៀត
សុំទានអ្នកណា។
មាសអើយមាសខ្មៅ អំណឹះតទៅ ខ្មែរលែងខ្លោចផ្សា
មាសខ្មៅជួយខ្មែរ បានបរិភោក្តា មានស្បៀងអាហារ
បរិក្ខាលែងខ្វះ។
មាសអើយមាសខ្មៅ មាសជួយកូនចៅ សង់សាលាផ្ទះ
សង់មន្ទីរពេទ្យ ផ្លូវថ្នល់ស្អេកស្កះ កូនខ្មែរក្មេងចាស់
ប្រាសចាកទុក្ខា។
ប៉ុន្តែមាសខ្មៅ ខ្មែររែងហ្មងសៅ នៅក្នុងឱរា
ខ្លាចមាសខ្មៅខ្មែរ ប្រែបណ្តាសា ឲ្យជោគវាសនា
ខ្មែរត្រូវអន្តរាយ។
ដូច្នេះមាសខ្មៅ សូមដង្ហោយហៅ អ្នកធំទាំងឡាយ
ឲ្យចេះបែងចែក ចំណូលចំណាយ ឲ្យខ្មែរគ្រប់កាយ
សប្បាយរីករាយ។
ភ្នំពេញ, ថ្ងៃទី៩ ឧសភា ២០០៧
រៀបជា សំណុំឯកសារ ក្នុង៖ សម្រង់សម្តីល្បីៗ
សម្រង់សម្តីល្បីៗ
ស្តីអំពីសេរីភាពក្នុងការបញ្ចោញមតិ
Famous Quotations on Freedom of Speech
ដកស្រង់ និងបកប្រែពីប្រក្រតីទិនវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយមានការអនុញ្ញាតពីអង្គការ វេទិកាសេរីភាព
Excerpt from the First Amendment Calendars with Permission from the Freedom Forum
————-
1-“THE basis of our government being the opinion of the people, the very first object should be to keep that right; and were it left to me to decide whether we should have a government without newspapers, or newspapers without government, I should not hesitate for a moment to prefer the latter. But I should mean that every man should receive those papers, and be capable of reading them.”
- Thomas Jefferson, 3rd U.S. president
«មូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលរបស់យើង គឺមតិរបស់ប្រជាពលរដ្ឋ ដែលជាកម្មវត្ថុទីមួយដែល យើង ត្រូវរក្សាឱ្យបាននូវសិទ្ធិនេះ ហើយប្រសិនបើគេឱ្យខ្ញុំសម្រេចចិត្ត ថាតើយើងគួរតែយក រដ្ឋាភិបាលដោយគ្មានកាសែត ឬក៏យកកាសែតដោយគ្មានរដ្ឋាភិបាលនោះ ខ្ញុំនឹងមិនស្ទាក់ ស្ទើរបន្តិចណាទេថា ខ្ញុំពេញ្ញចិត្តជម្រើសទីពីរជាង។ ប៉ុន្តែ ខ្ញុំក៏គួរបញ្ជាក់ផងដែរថាពលរដ្ឋ គ្រប់រូបគួរតែទទួលបានកាសែតទាំងនោះ ហើយអាចអានវារួចទៀតផង។»
ថូម៉ាស ចិហ្វហ្វឺសិន ប្រធានាធិបតីទី៣ សហរដ្ឋអាមេរិក
2- “Injustice anywhere is a threat to justice everywhere.”
– Martin Luther King Jr., US Civil Rights Leader, 1963
«ភាពអយុត្តិធម៌នៅទីណាក៏ដោយ គឺជាការគំរាមកំហែងចំពោះភាពយុត្តិធម៌ នៅគ្រប់ទីកន្លែង ទាំងអស់។»
ម៉ាធីន លូដឺ ឃីង មេដឹកនាំចលនាទាមទារសិទ្ធិស៊ីវិល ១៩៦៣ (បន្ត…)
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ
កំណាព្យ បទពាក្យ ៧
បណ្តាំប្រេត
ដោយ មឿន ឈានណារិទ្ធ
អនិច្ចារូបខ្ញុំកើតជាប្រេត ពោះបាក់គ្រហែតធ្មេញគ្រហុប
ក្រហល់ក្រហាយកាយគ្មានឈប់់ វេទនាលើសលប់ក្នុងអវចី ។
ស៊ីខ្ទុះស៊ីឈាមបៀមលាមក ស៊ីតែគំរក់អាសោចក្រៃ
ហែកសាច់គ្នាឯងគ្មានប្រណី ក្បាលសំយុងដីដាំចុះក្រោម ។
នេះហើយផលកម្មតាមផ្តន្ទា ព្រោះពៀរវេរាតាមប្រលោម
ប្រលែងប្រល័យក្ស័យរូបឆោម រស់នៅឋានក្រោមគ្រាំគ្រាក្រៃ ។
ទើបតែឥឡូវរដូវភ្ជុំ យមរាជលែងឃុំមានសេរី
ដើររើសបាយបិណ្ឌនៅលើដី គេបោះឱ្យឆីឆ្អែតអាត្មា ។
កាលពេលរស់នៅមិនសូវជឿ បុណ្យបាបជំនឿពុទ្ធសាសនា
គិតតែលួចជាតិចាយហ៉ឺហា លុះរងទុក្ខាទើបភ្ញាក់ខ្លួន ។
ឱមិត្តបងប្អួនកូនចៅអើយ អ្នកកុំធ្វើឡើយណាមាសស្ងួន
រឿងកិបកេងជាតិគិតតែខ្លួន នាំគេគុំគួនជេរផ្តាសា ។
បើសិនសាងបាបដូចរូបខ្ញុំ នឹងនាំទុក្ខធំដល់កាយា
ធ្លាក់ទៅនរករស់ខ្លោចផ្សា មិនដឹងថ្ងៃណាទើបអស់កម្ម ។
ភ្នំពេញ ថ្ងៃទី២៨ កញ្ញា ២០០៥
រៀបជា សំណុំឯកសារ ក្នុង៖ អំពើពុករលួយ
ទស្សនៈ
មន្ត្រីជាន់ខ្ពស់ប្រើប្រាស់អំពើពុករលួយដើម្បីអប់រំកូន ហើយឥតខ្វល់ដល់សាលារៀនរដ្ឋ
ដោយ មឿន ឈានណារិទ្ធ
វាជាការឈ្លាសវៃមួយរបស់ស្ថានទូតចក្រភពអង់គ្លេស ក្នុងការតម្រូវឱ្យនិស្សិតដែល ដាក់ពាក្យសុំអាហារូបករណ៍ Chevening របស់ខ្លួន ប្រកាសថាតើគេមានញាតិសន្តាន ជិតស្និទនៅក្នុងរដ្ឋាភិបាល ឬក៏អត់នោះ។ នេះជាវិធានការជាយុទ្ធសាស្ត្រមួយ ដើម្បីបំបាត់ នូវអំពើពុករលួយក្នុង វិស័យអប់រំតាមរូបភាពបក្ខពួកនិយម។
វាក៏មានសារសំខាន់ស្មើគ្នាដែរចំពោះស្ថាប័នអប់រំអន្តរជាតិ ក្នុងការពិនិត្យពិច័យទៅលើ ប្រភពនៃថ្លៃឈ្លួលការសិក្សាដែលមន្ត្រី និងពួកឈ្មួញកម្ពុជាបង់ឱ្យកូនរបស់ខ្លួន ដើម្បីទទួល បាននូវការសិក្សាលំដាប់អន្តរជាតិដ៏ល្អប្រសើរនោះ។ (បន្ត…)
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ
កំណាព្យបទពាក្យ៧
ភ័ក្រ្តអើយ!!
ភ័ក្រ្តអើយធ្លាប់តែស្រស់ប៉ប្រឹម ភ័ក្រ្តស្រីញញឹមមូលដូចខែ
ភ័ក្រ្តស្រស់ជាប់ថ្មចម្លាក់ខ្មែរ តើភ័ក្រ្តស្រីស្នេហ៍បាត់ទៅណា?
ភ័ក្រ្តស្រីធ្លាប់តែញញឹមជាប់ តែភ័ក្រ្តឥតភ័ព្វអត់វាសនា
ញញឹមអង្វរសូមមេត្តា តើបានអ្នកណាគេប្រណី?
តើអ្នកណាអើយឃោរឃៅម្ល៉េះ ដាប់គាស់ប្រឡេះយកភ័ក្រ្តស្រី
ភ័ក្រ្តធ្លាប់តំណាងភាពល្បាញល្បី ថ្ងៃនេះភ័ក្រ្តស្រីបាត់ទៅហើយ។
នៅសល់តែខ្លួនឈរស្ងៀមស្ងាត់ ព្រលឹងខ្ចាយខ្ចាត់ឆ្ងាយឥតត្រើយ
អតីតកាលស្លាប់បាត់ហើយ អនាគតអើយយ៉ាងណាទៅ?
ដោយ ខៀវ ណាវី
(លោក ខៀវ ណាវី គឺជានិពន្ធនាយកកាសែតកម្ពុជាថ្មី។ ម៉ាយឃែមបូឌាញូស៍ បានទទួលការអនុញាតពីអ្នកនិពន្ធ ដើម្បីចុះផ្សាយកំណាព្យនេះឡើងវិញ។)
រៀបជា សំណុំឯកសារ ក្នុង៖ កិច្ចការអន្តរជាតិ
ទស្សនៈ
សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មានបុព្វហេតុដើម្បីជួយប្រជាជាតិដទៃទៀត
ដោយ មឿន ឈានណារិទ្ធ
ខ្ញុំមានសេចក្តីរីករាយ ដោយឮដំណឹងថាអង្គការសហប្រជាជាតិបានរកឃើញមេខ្លោង នៅពីក្រោយការធ្វើឃាតលោក រ៉ាហ៊្វីក ហារីរី ដែលជានាយករដ្ឋមន្ត្រី លីបង់ កាលពីថ្ងៃទី១៤ កន្លងមក ប៉ុន្តែខ្ញុំមានសេចក្តីក្រៀមក្រំដែលថាប្រទេសផ្សេងមួយមានជាប់ពាក់ព័ន្ធនៅក្នុង ការធ្វើឃាតនេះ (អត្ថបទចុះផ្សាយ ថ្ងៃទី ២២ ខែតុលា ទំព័រ២ មានចំណងជើងថា “របាយ ការណ៍អង្គការសហប្រជាជាតិៈ ស៊ីរីជាប់ពាក់ព័ន្ធនឹងការធ្វើឃាតហារីរី ”)។
ខ្ញុំសង្ឃឹមថា នៅទីបីញ្ចប់អង្គការសហប្រជាជាតិនឹងរកយុត្តិធម៌ជូននាយករដ្ឋមន្ត្រី លីបង់ និងមនុស្សជាច្រើននាក់ទៀត ដែលត្រូវគេសម្លាប់នៅក្នុងការដាក់គ្រាប់បែកដែលគេ ជឿថាត្រូវបានរៀបចំឡើងដោយមន្ត្រីស៊ីរី និងជនជាតិលីបង់ដែលជាដៃជើងរបស់គេ។ (បន្ត…)
រៀបជា សំណុំឯកសារ ក្នុង៖ កិច្ចការអន្តរជាតិ
ទស្សនៈ
រដ្ឋប្រហារនៅថៃមិនមែនជាប្រផ្នូលល្អនោះឡើយ
ដោយ មឿន ឈានណារិទ្ធ
ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងមានការក្រៀមក្រំជាខ្លាំង ដោយឮដំណឹងអំពីរដ្ឋប្រហារ យោធានៅប្រទេសថៃ ដែលបានបណ្តេញនាយករដ្ឋ មន្ត្រីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងរដ្ឋាភិបាលរបស់លោកចេញពីតំណែង។
រដ្ឋប្រហារនេះ មិនគ្រាន់តែអាក្រក់សម្រាប់លទ្ធិប្រជាធិបតេយ្យ របស់ថៃនោះឡើយ។ វាក៏ជា ឧទាហរណ៍អាក្រក់មួយ សម្រាប់ប្រជាជាតិដទៃ ទៀតនៅអាស៊ី ជាពិសេសប្រទេសជិតខាង ដែលភាគច្រើនដឹកនាំដោយរដ្ឋាភិបាលកុម្មុយនីស្ត និងយោធា។ (បន្ត…)
រៀបជា សំណុំឯកសារ ក្នុង៖ ច្បាប់ និងប្រពៃណី
ទស្សនៈ
ដំបូន្មានទាក់ទងនឹងការបរិភោគគ្រឿងស្រវឹង
ដោយ មឿន ឈានណារិទ្ធ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលកាលពីថ្មីៗនេះ កាសែត និងស្តាប់វិទ្យុនានា បានផ្សព្វផ្សាយ «បទបញ្ជាផ្ទៃក្នុង» សម្រាប់អ្នកផឹកស៊ី ដែលរៀបរៀងឡើងដោយអ្នក កាសែតក្រោមដើមអំពិលកន្លងមក ។
ប៉ុន្តែ ចំណុចជាច្រើននោក្នុង «បទបញ្ជា» នេះហាក់ដូចជាគ្រាន់តែនិយាយកំប្លែង លេង ហើយមិនមានខ្លឹមសារសំខាន់ដើម្បីអប់រំដល់អ្នកបរិភោគភេសជ្ជៈស្រវឹងនោះឡើយ ។
អាស្រ័យហេតុនេះ ដើម្បីឱ្យបទបញ្ជានេះមានប្រយោជន៍ដល់សង្គមជាតិទាំងមូល ក្រសួងពត៌មានផ្សព្វផ្សាយគួរបោះពុម្ពផ្សាយដំបូន្មានដែលរួមមាន១១ប្រការខាងរេកាមវិញ៖
ប្រការ១៖ ម្ចាស់ភោជនីយដ្ឋាន មិនត្រូវលក់គ្រឿងស្រវឹងឱ្យយុវជនដែលមានអាយុក្រោម ១៨ឆ្នាំបរិភោគនោះឡើយ ។
ប្រការ២៖ អ្នកបរិភោគគ្រឿងស្រវឹង ត្រូវចៀសវាងបើកបរយាន្តយន្តដោយខ្លួនឯង ដែល អាចបង្កឱ្យមានគ្រោះថ្នាក់ ។
ប្រការ៣៖ អ្នកបរិភោគគ្រឿងស្រវឹងគប្បីដាក់ស្រោមអនាម័យតាមខ្លួន ដើម្បីការពារខ្លួនកុំ ឱ្យឆ្លងមេរោគអេដស៍ នៅពេលដែលខ្លួនទៅរកសេវាផ្លូវភេទខាងក្រៅ ។
ប្រការ៤៖ អ្នកបរិភោគគ្រឿងស្រវឹង គួរចៀសវាងបង្ខំមិត្តភ័ក្ត្ររបស់ខ្លួនឱ្យផឹកគ្រឿងស្រវឹង លើសកម្រិត ដែលនាំឱ្យខូចដល់សុខភាព និងបាត់បង់ម្ចាស់ការនៅពេលបើកបរ ។
ប្រការ៥៖ អ្នកបរិភោគគ្រឿងស្រវឹង មិនត្រូវនាំយកអាវុធចូលទៅក្នុងហាងឡើយ ព្រោះគេ អាចប្រើប្រាស់វាមិនត្រឹមត្រូវនៅពេលស្រវឹង ។
ប្រការ៦៖ អ្នកបរិភោគគ្រឿងស្រវឹងទាំងអស់ គួរចៀសវាងយារយីដល់ផ្លូវភេទ ទាំងកាយ វិការ និងពាក្យសម្តី ដល់អ្នកបម្រើតាមហាង និងអ្នកលក់ស្រាបៀរផ្សេងៗ ។
ប្រការ៧៖ អ្នកបរិភោគគ្រឿងស្រវឹង គួរកាត់បន្ថយបរិមាណនៃគ្រឿងស្រវឹងដែលខ្លួនបរិភោគ ឬព្យាយាមបំបាត់ទម្លាប់នេះចោលតែម្តង បើអាចធ្វើបាន ។
ប្រការ៨៖ អ្នកបរិភោគគ្រឿងស្រវឹង គួរតែកាត់បន្ថយទម្លាប់ចូលហាង ដើម្បីសន្សំលុយ សម្រាប់គ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងបំណងល្អផ្សេងទៀត ។
ប្រការ៩៖ អ្នកបរិភោគគ្រឿងស្រវឹង គួរចៀសវាងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ចំពោះ ប្រពន្ធកូន នៅពេលដែលខ្លួនត្រឡប់ទៅផ្ទះវិញ ។
ប្រការ១០៖ អ្នកបរិភោគគ្រឿងស្រវឹង គប្បីមានការគោរព និងអធ្យាស្រ័យដល់អ្នកដែលចូល ក្នុងហាងតែមួយ ដើម្បីចៀសវាងបញ្ហាផ្សេងៗ ។
ប្រការ១១៖ អ្នកបរិភោគគ្រឿងស្រវឹង គប្បីគោរពចំពោះសិទ្ធិរបស់អ្នកជិតខាង និងចៀសវាង
រំខានដល់ពួកគេដែលត្រូវការសម្រាកនៅពេលយប់ព្រលប់ ។

